ឧបករណ៍វាស់វែងសរុបរបស់ OONI (MAT)

បង្កើតតារាងផ្អែកលើចំនួនមើលទិន្នន័យ OONI សរុបតាមពេលជាក់ស្ដែងនៅជុំវិញពិភពលោក
ជំនួយស្មារតី

តើឧបករណ៍វាស់វែងសរុបគឺជាអ្វី?

ឧបករណ៍វាស់វែងសរុបរបស់ OONI (MAT) គឺជាឧបករណ៍ដែលអាចអោយអ្នកបង្កើតតារាងផ្ទាល់ខ្លួនផ្អែកលើ ចំនួនមើលសរុបលើទិន្នន័យ OONI ក្នុងពេលជាក់ស្ដែង ដែលត្រូវបានប្រមូលមកពីជុំវិញពិភពលោក។

ទិន្នន័យរបស់ OONI រួមមានការវាស់វែងបណ្ដាញដែលប្រមូលដោយអ្នកប្រើប្រាស់ OONI Probe ជុំវិញពិភពលោក។

ការវាស់វែងទាំងនេះផ្ទុកនូវព័ត៌មានអំពីប្រភេទនានានៃ ការរឹតត្បិតអុីនធឺណិត ដូចជា ការបិទវេបសាយ និងកម្មវិធីនៅជុំវិញពិភពលោក។

តើឧបករណ៍វាស់វែងសរុបសម្រាប់អ្នកណា?

ឧបករណ៍វាស់វែងសរុបបង្កើតឡើងសម្រាប់អ្នកស្រាវជ្រាវ អ្នកកាសែត និងអ្នកការពារសិទ្ធមនុស្ស ដែលចាប់អារម្មណ៍ពិនិត្យលើការរឹតត្បិតអុីនធឺណិតនៅជុំវិញពិភពលោក។

ហេតុអ្វីប្រើឧបករណ៍វាស់វែងសរុប?

នៅពេលពិនិត្យលើករណីការរឹតត្បិតអុីនធឺណិត ការមើលការវាស់វែងច្រើនក្នុងពេលតែមួយ (“ក្នុងចំនួនសរុប”) មានសារសំខាន់ណាស់ដើម្បីអាចឆ្លើយសំណួរដូចខាងក្រោម៖

  • តើការតេស្តលើសេវាកម្មនានា (ឧ. Facebook)បានបង្ហាញនូវ សញ្ញានៃការបិទខ្ទប់គ្រប់ពេលដែលតេស្ត នៅក្នុងប្រទេសជាក់លាក់ណាមួយដែរ ឬទេ? នេះអាចសន្និដ្ឋានបានអំពី កំហុសវិជ្ជមាន
  • តើប្រភេទនៃវែបសាយណាខ្លះ (ឧ. វេបសាយសិទ្ធមនុស្ស) ដែលត្រូវបានបិទខ្ទប់នៅក្នុងប្រទេសនិមួយៗ?
  • តើនៅប្រទេសណាដែលបានបិទខ្ទប់វែបសាយជាក់លាក់ណាមួយ (ឧ. bbc.com)?
  • តើរបៀបនៃការបិទខ្ទប់កម្មវិធីផ្សេងៗ (ឧ. WhatsApp ឬ Telegram) ខុសគ្នាដូចម្ដេចខ្លះនៅទូទាំងប្រទេស?
  • តើការបិទខ្ទប់សេវាកម្ម និង លេខប្រព័ន្ធស្វយ័ត ប្រែប្រួលដូចម្ដេចខ្លះនៅទូទាំងប្រទេស?
  • តើការបិទខ្ទប់សេវាកម្មប្រែប្រួលតាមពេលវេលាដូចម្ដេចខ្លះ?

នៅពេលយើងព្យាយាមឆ្លើយសំនួរដូចខាងលើ ជាធម្មតាយើងតែងតែវិភាគទិន្នន័យដែលពាក់ព័ន្ធ (ជាជាងពិនិត្យមើលការវាស់វែងមួយៗ)។

ឧបករណ៍វាស់វែងសរុបបញ្ជូលវិធីសាស្ត្រក្នុងការវិភាគទិន្នន័យរបស់យើង ហើយអាចអោយអ្នកឆ្លើយសំនួរដោយមិនចាំបាច់មានជំនាញវិភាគទិន្នន័យ ដោយគ្រាន់តែចុចប៉ូតុងមួយ!

តើយើងប្រើប្រាស់ ឧបករណ៍វាស់វែងសរុបយ៉ាងដូចម្ដេច?

តាមរយៈជម្រើសផ្សេងៗនៅទំព័រដំបូង អ្នកអាចជ្រើសរើសប៉ារ៉ាម៉ែត្រដែលអ្នកចាប់អារម្មណ៍ដើម្បីបង្កើតជាតារាងមួយផ្អែកលើចំនួនមើលសរុបនៃទិន្នន័យ OONI.

ឧបករណ៍វាស់វែងសរុបមានជម្រើសជាច្រើនដូចខាងក្រោម៖

  • ប្រទេស៖ ជ្រើសរើសប្រទេសតាមបញ្ជីដែលធ្លាក់ចុះក្រោម (ជម្រើស “ប្រទេសទាំងអស់” នឹងបង្ហាញអំពីការគ្របដណ្ដប់ទូទាំងសកលលោក)
  • ឈ្មោះតេស្ត៖ ជ្រើសរើស តេស្ត OONI Probe ផ្អែកលើអ្វីដែលអ្នកចង់វាស់វែង (ឧទាហរណ៍ រើសយក “ការភ្ជាប់វេបសាយ” ដើម្បីមើលការតេស្តលើវែបសាយ)
  • ដែន៖ សរសេរដែនសម្រាប់វែបសាយដែលអ្នកចង់វាស់វែង (ឧ. x.com)
  • ប្រភេទវេបសាយ ជ្រើសរើស ប្រភេទវេបសាយ ដែលអ្នកចង់វាស់វែង (ឧ. សារព័ត៌មាន សម្រាប់វេបសាយព័ត៌មាន)
  • លេខប្រព័ន្ធស្វយ័ត សរសេរ លេខប្រព័ន្ធស្វយ័ត នៅលើបណ្ដាញដែលអ្នកចង់វាស់វែង (ឧ. AS30722សម្រាប់ក្រុមហ៊ុន Vodafone អុីតាលី)
  • ចន្លោះនៃកាលបរិច្ឆេទ ជ្រើសរើសចន្លោះនៃការបរិច្ឆេទដើម្បីវាស់វែងដោយកំនត់ជម្រើស ចាប់ពី និង រហូតដល់
  • ជួរផ្ដេក ជ្រើសរើសតម្លៃដែលអ្នកចង់បង្ហាញនៅលើអ័ក្សផ្ដេកនៃតារាងរបស់អ្នក។
  • ជួរឈរ៖ ជ្រើសរើសតម្លៃដែលអ្នកចង់បង្ហាញនៅលើអ័ក្សបញ្ឈរនៃតារាងរបស់អ្នក។

អ្នកអាចកែរសម្រួលការជ្រើសរើសក្នុងឧបករណ៍វាស់វែងសរុបរបស់អ្នកទៅតាមអ្វីដែលអ្នកចង់រុករក ហើយចុចលើ “បង្ហាញតារាង”។

ឧទាហរណ៍ ប្រសិនបើអ្នកចង់រកមើលការតេស្តវេបសាយ BBC នៅជុំវិញពិភព៖

  • សរសេរ www.bbc.com នៅក្រោម ដែន
  • ជ្រើសរើស ប្រទេស នៅក្រោម ជួរឈរ
  • ចុច បង្ហាញតារាង

វិធីនេះនឹងបង្ហាញតារាងជាច្រើនដោយផ្អែកលើការតេស្តនៅក្នុង OONI Probe អំពី www.bbc.com ទូទាំងពិភពលោក។

ការបកស្រាយតារាងឧបករណ៍វាស់វែងសរុប

តារាងឧបករណ៍វាស់វែងសរុប (និងតារាងដែលពាក់ព័ន្ធ) រួមមានទិន្នន័យដូចខាងក្រោម៖

  • ចំនួនដែលបានសម្រេច៖ ការវាស់វែងដែលជោគជ័យ (ឧ. មិនមានសញ្ញានៃការរឹតត្បិតអុីនធឺណិតទេ)
  • ចំនួនដែលបានបញ្ជាក់៖ ការវាស់វែងដោយស្វ័យប្រវត្តិ វែបសាយដែលបញ្ជាក់ថាបានបិទខ្ទប់ (ឧ. ទំព័របិទខ្ទប់ បានដាក់បង្ហាញ)
  • ចំនួនមិនប្រក្រតី៖ ការវាស់វែងដែលបង្ហាញ សញ្ញានៃបិទខ្ទប់មានសក្ដានុពល (ទោះជាយ៉ាងណា កំហុសវិជ្ជមាន អាចកើតឡើង)
  • ចំនួនបរាជ័យ៖ ការពិសោធន៍បរាជ័យដែលគួរតែបោះចោល
  • ចំនួនវាស់វែង បរិមាណសរុបនៃការវាស់វែង OONI (ទាក់ទងនឹងប្រទេសដែលបានជ្រើសរើស ឬធនធាន។ល។)

នៅអ្នកព្យាយាមកំណត់អត្តសញ្ញាណនៃការបិទខ្ទប់លើសេវាកម្មមួយ (ឧ. x.com) អ្នកគួរតែពិនិត្យមើលថាតើ៖

  • ការវាស់វែងត្រូវបានសម្គាល់ថា “បានបញ្ជាក់” សំដៅលើការបញ្ជាក់ដោយស្វ័យប្រវត្តិអំពីការបិទខ្ទប់វែបសាយ
  • ការវាស់វែងដែលមានបរិមាណធំ (ប្រៀបទៅនឹងចំនួននៃការវាស់វែងជារួម) ដែលបង្ហាញពី “ភាពមិនប្រក្រតី” (ឧ. សញ្ញានៃការរឹតត្បឹតដែលមានសក្ដានុពល)

អ្នកអាចចូលមើលទិន្នន័យដើមដោយចុចលើរបារនៃតារាង បន្ទាប់មកចុចលើតំណរភ្ជាប់នៃការវាស់វែងដែលពាក់ព័ន្ធ។

ប្រភេទវេបសាយ

អ្នកប្រើប្រាស់ OONI Probe បានតេស្ត វេបសាយជាច្រើនដែលស្ថិតនៅក្រោមប្រភេទ 30 ស្ដង់ដារ

គ្រឿងស្រវឹង និងគ្រឿងញៀន
វេបសាយដែលផ្ដោតលើឧបករណ៍ ការប្រើប្រាស់ ការជួញដូរគ្រឿងញៀន និងគ្រឿងស្រវឹងដែលខុសច្បាប់នៅក្នុងស្រុក។
ឧបករណ៍អនាមិកភាព និងបញ្ចៀសការបិទខ្ទប់
វេបសាយដែលផ្ដល់នូវឧបករណ៍សម្រាប់អនាមិកភាព ការបញ្ចៀសការរាំងខ្ទប់ សេវាប្រូកស៊ី និងកូដនីយកម្ម។
ឧបករណ៍ទំនាក់ទំនង
វេបសាយ និងឧបករណ៍សម្រាប់ទំនាក់ទំនងជាបុគ្គល និងក្រុម។ រូមមាន webmail, VoIP, instant messaging, chat និងកម្មវិធី mobile messaging។
ការគ្រប់គ្រងមាតិកា
មាតិកាដែលគ្មានគ្រោះថ្នាក់ត្រូវបានគេប្រើដើម្បីគ្រប់គ្រង។
វប្បធម៌
មាតិកាដែលទាក់ទងនឹងការកម្សាន្ត ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ តន្ត្រី ភាពយន្ត សៀវភៅ និងកំប្លែង។
ពាណិជ្ជកម្មអេឡិចត្រូនិក
វេបសាយរបស់សេវាកម្មពាណិជ្ជកម្ម និងផលិតផល។
សេដ្ឋកិច្ច
ប្រធានបទដែលទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងភាពក្រីក្រ ទីភ្នាក់ងារ និងឱកាសដែលផ្ដល់ជំនួយ។
បរិស្ថាន
ការបំពុលបរិស្ថាន សន្ធិសញ្ញាបរិស្ថានអន្តរជាតិ ការកាប់បំផ្លាញព្រៃឈើ យុត្តិធម៌បរិស្ថាន គ្រោះមហន្តរាយ។ល។
ការចែករំលែកឯកសារ
វេបសាយ និងឧបករណ៍ដែលត្រូវបានប្រើដើម្បីចែករំលែកឯកសារ រួមមាន cloud-based file storage, torrents and P2P file-sharing។
ល្បែងសុីសង
វេបសាយល្បែងអនឡាញ រួមទាំងហ្គេមកាសុីណូ ការភ្នាល់កីឡា។ល។
ការលេងហ្គេម
វេទិកាល្បែងអនឡាញ និងហ្គេមនានា មិនរួមបញ្ចូលវេបសាយល្បែងសុីសង។
រដ្ឋាភិបាល
វេបសាយរបស់រដ្ឋាភិបាល រួមទាំងវេបសាយយោធា។
ឧបករណ៍លួចចូល
វេបសាយដែលផ្ដោតលើសុវត្ថិភាពកុំព្យូទ័រ រួមទាំងព័ត៌មាន និងឧបករណ៍។ រួមបញ្ជូលទាំងមាតិកាដែលព្យាបាទ និងមិនព្យាបាទ។
ការបញ្ចេញមតិឲ្យមានការស្អប់
មាតិកាដែលរើសអើងក្រុម ឬមនុស្សជាក់លាក់ណាម្នាក់ដោយផ្អែកលើជាតិសាសន៍ ភេទ ឬលក្ខណៈផ្សេងទៀត។
វេទិកា Hosting និង Blogging
វេទិកាសេវាកម្មបង្ហោះវេបសាយ blogging និងការផ្សព្វផ្សាយតាមអនឡាញផ្សេងទៀត។
បញ្ហាសិទ្ធិមនុស្ស
វេបសាយដែលផ្ដោតលើការពិភាក្សាពីបញ្ហាសិទ្ធិមនុស្សគ្រប់ទម្រង់ រួមទាំងសិទ្ធិស្ត្រី និងសិទ្ធិរបស់ក្រុមភាគតិច។
អង្គការអន្តររដ្ឋាភិបាល
វេបសាយរបស់អង្គការអន្តររដ្ឋាភិបាល ដូចជា អង្គការសហប្រជាជាតិ។
LGBTQ+
ប្រភេទនៃអ្នកស្រឡាញ់ភេទដូចគ្នា អ្នកប្ដូរភេទ (ដោយមិនរាប់បញ្ជូលរូបអាសអាភាស)។
ការចែករំលែកប្រព័ន្ធផ្សព្វផ្សាយ
វេទិកាចែករំលែកវីដេអូ សំឡេង និងរូបថត។
មាតិកាដទៃទៀត
វេបសាយដែលមិនចូលទៅក្នុងផ្នែកណាមួយ។ (គ្រប់វេបសាយទាំងអស់ត្រូវតែដាក់ចូលតាមផ្នែក)
ប្រព័ន្ធផ្សព្វផ្សាយ
ផ្នែកនេះរួមមានបណ្តាញព័ត៌មានសំខាន់ៗ (BBC, CNN) និងបណ្ដាញព័ត៌មានក្នុងតំបន់ និងសារព័ត៌មានឯករាជ្យ។
ការណាត់ជួបអនឡាញ
សេវាកម្មស្វែងរកដៃគូតាមអនឡាញដែលប្រើដើម្បីជួបអ្នកដទៃ បង្ហោះរូប និងឈែត។ល។
ការរិះគន់ផ្នែកនយោបាយ
មាតិកាដែលផ្ដល់នូវទស្សនៈនយោបាយសុីជម្រៅ បូករួមទាំងអ្នកសរសេរ និងអ្នក bloggers រួមទាំងអង្គការបក្សប្រឆាំង។ មាតិកាដែលគាំទ្រប្រជាធិបតេយ្យ ប្រឆាំងអំពើពុករលួយ និងមាតិកាដែលស្វែករកការផ្លាស់ប្ដូរការដឹកនាំ បញ្ហារដ្ឋាភិបាល កំណែទម្រង់ច្បាប់ ជាដើម។
រឿងអាសអាភាស
រូបអាសអាភាសគ្រប់ប្រភេទ
ការស្លៀកពាក់សុិចសុី
វេបសាយដែលបង្ហាញរូបភាពសុិចសុី ឬបង្ហាញពីស្ត្រីដែលស្ថិតនៅក្នុងកាយវិការអាសអាភាស ឬស្លៀកពាក់មិនបិទបាំងត្រឹមត្រូវ។
សុខភាពសាធារណៈ
មេរោគអេដស៍ ជំងឺ SARS ជំងឺផ្តាសាយបក្សី មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ អង្គការសុខភាពពិភពលោក។ល។
សាសនា
វេបសាយដែលផ្ដោតលើការជជែកពីបញ្ហាសាសនា ទាំងខាងគាំទ្រ និងជំទាស់ ព្រមទាំងការពិភាក្សាពីសាសនារបស់ជនជាតិភាគតិច។
ម៉ាសុីនរុករក
ម៉ាសុីនរុករក និង Portals។
ការអប់រំពីផ្លូវភេទ
រួមបញ្ចូលការពន្យារកំណើត ការមិនអើពើ ជំងឺកាមរោគ សុខភាពផ្លូវភេទ ការមានផ្ទៃពោះក្នុងវ័យជំទង់ ការការពារការរំលោភ ការរំលូតកូន សិទ្ធិផ្លូវភេទ និងសេវាសុខភាពផ្លូវភេទ។
បណ្ដាញទំនាក់ទំនងសង្គម
ឧបករណ៍ និងវេទិកាបណ្ដាញទំនាក់ទំនងសង្គម។
ភេរវកម្ម និងយោធា
វេបសាយដែលផ្សព្វផ្សាយភេរវកម្ម ចលនាសកម្មប្រយុទ្ធហិង្សា ឬបំបែកខ្លួន។